របៀបបង្កើត​​ Gmail


ចុច​លើ​តំណរ​ភ្ជាប់​មួយ​នេះ ដើម្បី​បង្កើត Gmail Account មួយ។ បន្ទាប់​មក​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​លេច​ចេញ​មក​ដូច​រូបភាព​ខាង​ក្រោម ៖

របៀបបង្កើត Gmail Account, Sign In or Sign Up
រូបភាពទី ១

សំរាប់​អ្នក​មាន​គណនី​រួច​ហើយ

Username : ជា​ប្រអប់​សំរាប់​វាយ​បញ្ចូល​ឈ្មោះអ៊ីមែល (yourname@gmail.com)។
Password : ជា​ប្រអប់​សំរាប់​វាយ​បញ្ចូល​លេខ​សំងាត់។
Stay signed in : សំរាល់​ចងចាំ​ទុក​ពេល​ក្រោយ ដោយ​គ្រាន់តែ​ចុច​ទៅ​ក្នុង​ប្រអប់​បួន​ជ្រុង​ជា​ការ​ស្រេច មាន​ន័យ​ថា ពេល​លោក​អ្នក​វាយ​បញ្ចូល​ឈ្មោះ​លើកក្រោយ វា​នឹង​បង្ហាញ​លេខ​សំងាត់​នៅ​ក្នុង​ប្រអប់ Password រួច​ស្រេច​តែ​ម្តង​។ បើ​សិន​មិន​ចង់​ចងចាំ​ទុក​ទេ មិន​ចាំបាច់​ចុច​វា​ទេ​។
Sign In : ប៊ូតុង​សំរាប់​ចុច​ចូល​ទៅ​កាន់​កន្លែង​ប្រើប្រាស់ Gmail Account តែ​ម្តង។

បញ្ជាក់ ៖ ទី១ បំពេញ​ប្រអប់ Username ទី២ បំពេញ​ប្រអប់ Password ទី៣ Stay signed in និងទី៤ Sign In។

សំរាប់អ្នកមិនទាន់មានគណនី

សូម​សុច​លើ​ប៊ូតុង​ពាក្យ CREATE AN ACCOUNT ដែល​មាន​ពណ៌​ក្រហម​នៅ​ជ្រុង​ខាង​លើ ផ្នែក​ខាង​ស្តាំង​បង្អស់​។ បន្ទាប់​មក​លោក​អ្នក​នឹង​ឃើញ​ផ្ទាំង​មួយ​លេច​ឡើង​ដូច​រូប​ខាង​ក្រោម ៖

Gmail Account, Create an Account
រូបភាពទី ២

- សូម​បំពេញ​ប្រអប់​នីមួយ​ៗ​ឲ​បាន​ត្រឹមត្រូវ រួច​រាល់​ហើយ សូម​ចុច​ប៊ូតុង Next Step ដែល​មាន​ព័ណ៌​ខៀវ​នៅ​ជ្រុង​ខាង​ក្រោម ផ្នែក​ខាង​ស្តាំ។

ចំណាំ ៖ ចំពោះ​ឈ្មោះ​ខ្មែរ​យើង First មានន័យថា ជា​ឈ្មោះ​ហៅ​ធម្មតា (នាម) ចំណែក Last ជា​ឈ្មោះ​ត្រកូល (គោត្តនាម)។

របៀបបង្កើត Gmail Account, Public Profile
រូបភាពទី ៣

- ចុច​ប៊ូតុង Next Step

របៀបបង្កើត Gmail Account, Welcome Page
រូបភាពទី ៤

- ចុច​ប៊ូតុង Continue to Gmail ជា​ការ​ស្រេច បន្ទាប់​មក​លោក​អ្នក​អាច​ប្រើប្រាស់​អ៊ីមែល​បាន​ហើយ​៕

No comments:

Post a Comment